បច្ចុប្បន្ន អ្នកបម្រើការងារនៅតាមផ្ទះបានកើនឡើងបើប្រៀបធៀបពីមុន នេះបើតាមការបញ្ជាក់ពីអ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ ប្រាប់វិទ្យុវាយោនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ចំនួនអ្នកបម្រើការងារតាមផ្ទះកើនឡើង បង្ហាញថាតម្រូវការក៏មានការកើនឡើង ហើយអ្នកស្រី យឹម សុធី ថាម្ចាស់ផ្ទះក៏បានលើកកម្ពស់សិទ្ធិកម្មករបម្រើការតាមផ្ទះច្រើនជាងមុនដែរ។ ប៉ុន្ដែយ៉ាងណាមិញអ្នកបម្រើការងារតាមផ្ទះនៅតែបន្ដប្រឈមបញ្ហាមួយចំនួនដូចជា ថៅកែខ្លះមិនបានចុះឈ្មោះឱ្យពួកគេទទួលបានរបបថែទាំសុខភាព ប.ស.ស ជាដើម។
ជុំវិញព័ត៌មានបន្ថែម ជាបន្ដសូមស្ដាប់កិច្ចសម្ភាសរវាង ពេញ ផេង ជាមួយអ្នកស្រី យឹម សុធី នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ៖